លោក ណុប ដារ៉ា អញ្ជើញចុះត្រួតពិនិត្យឈាបនដ្ឋាន និងកន្លែងបញ្ចុះសពអ្នកបាត់បង់ជីវិត ដោយសារជម្ងឺកូវីត-១៩ នៅខេត្តបាត់ដំបង

អត្ថបទដោយ៖
ធី ដា

បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យកន្លែងបូជាសព នឹងកន្លែងបញ្ចុះសព សម្រាប់អ្នកដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅភ្នំស្លឹក ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

លោក ណុប ដារ៉ា បានឱ្យដឹងថា គឹតត្រឹមល្ងាចថ្ងៃទី២១ មេសា ឈាបនដ្ឋានសម្រាប់បូជាសពអ្នកដែលបាត់បង់អាយុជីវិតដោយសារជំងឺកូវីដ-១៩ បានសាងសង់រួចរាល់ហើយ ចំណែកឯទីតាំងសំរាប់បញ្ចុះសពអ្នកដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ក៏បានត្រៀមទុករួចរាល់ហើយដែរ ។

សូមកុំភ្លេចអនុវត្តន៍វិធានការ ៣កុំ និង ៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវិដ-១៩ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner