សម្តេចតេជោ គ្រោងចាកចេញទៅឥណ្ឌូណេស៊ីមួយថ្ងៃមុនកិច្ចប្រជុំ (Video Inside)

ដំណើរធ្វើទស្សនកិច្ចចេញក្រៅប្រទេសលើកដំបូងរបស់សម្តេចនាយករដ្ឋមន្ត្រី ត្រូវបានកែប្រែពេលវេលាតិចតួច ដោយសារការតម្រូវរបស់ប្រទេសឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ។ សូមបញ្ជាក់កិច្ចប្រជុំកំពូលមួយរវាងមេដឹកនាំប្រទេសអាស៊ានទាំង១០ នឹងគ្រោងធ្វើនៅថ្ងៃទី២៤មេសា ដែលកិច្ចប្រជុំបន្ទាន់ស្នើដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូ នោះ នឹងផ្តោតសំខាន់លើបញ្ហាសភាពការណ៍នយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មុននេះគ្រោងនឹងចាកចេញពីកម្ពុជានៅថ្ងៃទី២៤មេសា ដោយសារតែការធ្វើដំណើរតាមជើង យន្តហោះ នឹងមានរយៈពេលប្រមាណតែជិត៣ម៉ោងប៉ុណ្ណោះ ពីប្រទេសកម្ពុជាទៅកាន់ក្រុងហ្សាកាតានៃប្រទេស ឥណ្ឌូណេស៊ី។ ប៉ុន្តែនៅថ្ងៃទី២១មេសានេះ តាមរយៈទំព័រហ្វេសប៊ុក សម្ដេចតេជោហ៊ុន សែន បានសរសេរថា ដោយសារតម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន សម្ដេច សម្រេចចេញដំណើរទៅហ្សាកាតានៅម៉ោង១រសៀលនៃថ្ងៃ២៣មេសាឆ្នាំ២០២១។ សម្ដេចបានបញ្ជាក់បន្តថា សម្ដេចគ្រោងនឹងត្រូវធ្វើតេស្តនៅថ្ងៃ២២មេសា២០២១នៅកម្ពុជា និងធ្វើតេស្តម្តងទៀតនៅឥណ្ឌូនេស៊ីថ្ងៃ ២៣ មេសា២០២១ ដើម្បីធានាសុវត្តិភាពសម្រាប់មេដឹកនាំទាំងអស់មុនពេលចូលប្រជុំកំពូលនៅថ្ងៃទី២៤មេសានោះ ។

https://www.youtube.com/watch?v=TpyWRf1yOl8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner