មនុស្ស៥នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ (Video Inside)

មនុស្សចំនួន៥នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួន មនុស្សស្លាប់ដោយសារជម្ងឺរាតត្បាតនេះ បានកើនដល់៥៤នាក់ហើយ។ យោងតាមក្រសួងសុខាភិបាល មនុស្ស ទាំង៥ដែលបានស្លាប់ចុងក្រោយ នេះរួមមាននៅក្នុងមន្ទីរពេទ្យហ្លួងម៉ែម្នាក់, នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ម្នាក់, និងនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតចំនួន៣នាក់។

មនុស្សទាំង៥នាក់ដែលបានស្លាប់នៅក្នុង រយ:ពេល ២៤ម៉ោងចុងក្រោយនេះ រួមានបុរសជាតិខ្មែរ២នាក់អាយុ៦៣ឆ្នាំ និងអាយុ៣៣ឆ្នាំនិងស្ត្រីខ្មែរបីនាក់អាយុ៦៦ឆ្នាំ, អាយុ៥២ឆ្នាំ និងអាយុ៦១ឆ្នាំ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អ្នកជំងឺទាំង៥នាក់បានស្លាប់ ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលោកសួតទាំងសងខាងដោយសារវីរុសកូវីដ១៩។

https://www.youtube.com/watch?v=vsuqja3vR1E
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner