អនុគណៈកម្មការ ប្រកាសរកអ្នកពាក់ព័ន្ធនៅផ្សារបឹងទំពុន, ផ្សារប៉េសេនិងធនាគារហត្ថាសាខាច្រាំងចំរេះ១ (Video Inside)

ការធ្វើដំណើររបស់អ្នកឆ្លងកូវីដ១៩ម្នាក់ទៅកាន់ផ្សារបឹងទំពុន និងផ្សារប៉េសេ, និងការរកឃើញអ្នកឆ្លងកូវីដ១៩ ម្នាក់ទៀតបំរើការក្នុងធនាគារហត្ថាសាខាច្រាំងចំរេះ១ បានប្រញាប់ឲ្យមានការអំពាវនាវស្វែងរកមនុស្សដែលជាប់ពាក់ព័ន្ធ។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានជូនដំណឹងថ្ងៃនេះ ថាដោយសារតែមានអ្នកជំងឺកូវីដ-១៩ ម្នាក់បានទៅផ្សារ បឹងទំពុននិងទៅផ្សារប៉េសេ កាលថ្ងៃទី១៣មេសា ឆ្នាំ ២០២១ ដូច្នេះអ្នកណាដែលមានរោគសញ្ញាសង្ស័យក្នុងរយៈពេលដែលមានការជាប់ពាក់ព័ន្ធនោះ ត្រូវប្រញាប់ទៅ ផ្តល់សំណាកធ្វើតេស្តនិងធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល។ ផ្សារបឹងទំពុន គឺជាផ្សារដែលមាន ទីតាំងស្ថិត នៅផ្លូវលេខ ៣៣BT, ភូមិសន្សំកុសល, សង្កាត់បឹងទំពុន ខណ្ឌមានជ័យ, ចំណែកផ្សារប៉េសេ គឺជាផ្សារដែលមាន ទីតាំងនៅលើផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

អនុគណៈកម្មការស្រាវជ្រាវ បានជូនដំណឹងបន្ថែមដែរថា ដោយឡែករវាងពីថ្ងៃទី៥ដល់ថ្ងៃទី១៥មេសាឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩ ត្រូវបានគេបានរកឃើញធ្វើការនៅធនាគារហត្ថា សាខាច្រាំងចំរេះ១ ដែលមានទីតាំងនៅផ្លូវ លេខ ៥, សង្កាត់ច្រាំងចំរះ១ នៃខណ្ឌ ឫស្សីកែវ។ អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាប់ ពាក់ព័ន្ធនឹងធនាគារហត្ថាសាខាច្រាំងចំរេះ១នេះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខ ភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

https://www.youtube.com/watch?v=uqICPykASnA
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner