អនុគណៈកម្មការស្រាវជ្រាវ ស្វែងរកមនុស្សទៅកន្លែងព្យាបាលជំងឺអនុវត្តរាជធានី អូរបែកក្អម (Video Inside)

បុគ្គលណាដែលធ្លាប់ទៅបន្ទប់ព្យាបាលជំងឺអនុវត្តរាជធានី អូរបែកក្អម សូមប្រញាប់តាមដានសុខភាពរបស់ខ្លួន ដោយសារមានអ្នកឆ្លងកូវីដ១៩ បានធ្វើដំណើរចេញចូលនិងសម្រាកព្យាបាលនៅទីនោះ។ បន្ទប់ព្យាបាលជំងឺអនុវត្តរាជធានី គឺជាកន្លែងដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៤គ ផ្លូវលេខ២៧១, ភូមិត្រពាំងឈូក, សង្កាត់អូរបែក ក្អមនៃខណ្ឌសែនសុខ។

អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅបន្ទប់ព្យាបាល ជំងឺនោះរវាងពីថ្ងៃទី១៥ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅទីនោះ ត្រូវដាក់ ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបាន ប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

https://www.youtube.com/watch?v=eddoadmLt10
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner