បុរសម្នាក់ដែលរកស៊ីដឹកកសិផល(ម្នាស់)ទៅលក់នៅផ្សារនាគមាស រស់នៅស្រុករុក្ខគិរី បានឆ្លងជំងឺកូវីដ-19 ត្រូវបានក្រុមគ្រូពេទ្យ ដឹកយកមកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយ

អត្ថបទដោយ៖
Kien Sereyvuth

        នៅល្ងាចថ្ងៃទី២១ខែមេសា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តខេត្តបាត់ដំបង បានចេញសេចក្តីសំរេច ក្មុងការបិទខ្ទប់ភូមិមួយរបស់ស្រុករុក្ខគីរី បន្ទាប់ពីបានរកឃើញបុរសម្នាក់ ដែលប្រកបរបរដឹកកសិផល(ម្នាស់)ពីស្រុកភូមិខ្លួន ទៅលក់នៅឯផ្សារនាគមាស ក្នុងរាជធានីភ្នំពេញ។ត្រូវបាននាំយកមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយ។ បុរសខាងលើនេះ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានរកឃើញករណីឆ្លងជំងឺកូវីដ-19ដែលជាប់ពាក់ព័ន្ធនិងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ជាមួយគ្នានោះ សមាជិកគ្រួសារចំនួន៧នាក់ក៏ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តយកវត្ថុសំណាកនិងដាក់ឲ្យធ្វើចត្តាឡីស័កក្នុងផ្ទះផង  ហើយអាជ្ញាធរកំពុងតែស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធ បន្ថែមទៀត។

      ដោយឡែកលោក ស្រី ប៊ិន ប៉ូឡែន អភិបាលស្រុករុក្ខគីរី ខេត្តបាត់ដំបង ក៏បានឲ្យដឹងផងដែរថា បុរសឈ្មោះ យ៉ាន គឹមយ៉ា អាយុ២៧ឆ្នាំ មុខរបររកស៊ីជាអ្នកដឹកកសិផលម្នាស់ចេញពីស្រុករុក្ខគីរីយកទៅលក់ នៅឯរាជធានីភ្នំពេញ។ហើយត្រូវបានមន្រ្តីសុខាភិបាល ពិនិត្យធ្វើតេស្តរកឃើញថា៖ “វិជ្ជមានកូវីដ-19” កាលពីថ្ងៃទី២០ខែមេសា ឆ្នាំ២០២១។

      លោកស្រីអភិបាលស្រុករុក្ខគីរី ខេត្តបាត់ដំបង ក៏បានបញ្ជាក់ដែរថា៖ដោយមានការពាក់ព័ន្ធដោយផ្ទាល់ក្នុងគ្រួសារ គឺសមាជិកគ្រួសាររបស់គាត់សរុ បចំនួន ៧នាក់ ត្រូវបានក្រុមគ្រូពេទ្យតេស្តយកវត្ថុសំណាករួរាល់ហើយ។ចំណែកអ្នកពាក់ព័ន្ធផ្សេងៗទៀតក៏បានតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនផងដែរ និងមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ទៀត,ផង ។

      យោងសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ខែមេសា ឆ្នាំ២០២១នេះ  បានគូសបញ្ជាក់ឲ្យដឹងដែរថា៖បុរសដែលវិជ្ជមានកូវីដ19នេះកាលពីថ្ងៃទី១១ខែមេសា គេបានដឹកម្នាស់ទៅលក់នៅផ្សារនាគមាស និងនៅថ្ងៃទី១២ បានវិលត្រឡប់មកផ្ទះនៅបាត់ដំបងវិញ ជាមួយនិងមនុស្សចំនួន២នាក់ទៀត។

     បុរសខាងលើ ត្រូវបាននាំយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រួចហើយ។ ហើយជាមួយគ្នានេះ មន្ទីរសុខាភិបាលខេត្តកំពុងប្រកាសស្វែងរកអ្នក ដែលបានប៉ះពាល់ដោយផ្ទាល់ ឬ ដោយប្រយោលជាមួយបុគ្គលរូបនេះ ឬ អ្នកធ្លាប់បានចេញចូលរកស៊ីដឹកម្នាស់ជាមួយគ្នា នៅផ្សារនាគមាស និងសូមធ្វើការទំនាក់ទំនងបន្ទាន់ តាមរយៈទូរស័ព្ទលេខ ០១២ ៤១៦ ២៤៧និងមួយខ្សែទៀត ០១៧ ៦៤៦ ៩៦៦ ដើម្បីប្រឹក្សាសុខភាព និងយកវត្ថុសំណាក។ នៅក្នុងសេចក្តីប្រកាសព័ត៌មានក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ បន្ទាប់ពីបុរសដែលវិជ្ជមានកូវីដ-19បានត្រឡប់មកដល់ផ្ទះវិញ ខ្លួនបានសម្រាកស្នាក់នៅជាមួយប្រពន្ធ ដែលជា(គ្រូបង្រៀន)និងបានចាក់វ៉ាក់សាំងចំនួន២លើករួចហើយ)និងកូនខ្លួនចំនួន២នាក់។ជាមួយគ្នា នេះធ្លាប់ប៉ះពាល់ជាមួយមិត្តភក្តិនៅក្នុងភូមិ ចំនួន១៥នាក់។និងប៉ះពាល់ប្រយោលមនុស្សចំនួន២០នាក់ហើយពួកគេកំពុងធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យមោងឫស្សី ដែលអ្នកទាំងនោះបានយកវត្ថុសំណាកលើកទី១ គឺ៖ អវិជ្ជមាន៕ ( អត្ថបទ -រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner