លោកតា លោកយាយ ដែលជាទុគ៌តជនពិការភាពភ្នែក និងជាគ្រួសារអតីតយុទ្ធជន បានទទួលផ្ទះថ្មី ១ខ្នងជាអំណោយដ៏ថ្លៃថ្លាពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

  ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជា អនុប្រធានកិត្តិយសសាខាកាកបាទក្រហកម្ពុជាខេត្ត រួមនិងថ្នាក់ដឹកនាំគណៈកម្មាធិការសាខារួមនិងសហការីក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះថ្មី០១ខ្នងជូនដល់គ្រួសារដែលជានិវត្តន៍ជនលោកអ៊ុ ហិត ហើយ អាយុ៥៨ឆ្នាំ ពិការភ្នែកទាំងសងខាង និងប្រពន្ធឈ្មោះ ហ៊ើយ រស់ អាយុ ៧៤ឆ្នាំ ដែលរស់នៅនិងមានជំងឺប្រចាំកាយ មានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃជួបការលំបាកខ្លាំង ដែលមានទិលំនៅ នៅភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

        លោកតាតលោកយាយប្តីប្រពន្ធដែលជាទុគ៌តជន និងរស់នៅភូមិឃុំខាងលើ ក្នុងស្រុកគាស់ក្រឡ  ខេត្តបាត់ដំបង  មានក្តីរំភើបរីករាយឥតឧបមា ក្រោយពេលដែលពួកគាត់ទទួលបាននូវផ្ទះថ្មថ្មី ១ខ្នង  ដ៏ថ្លៃថ្លា របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងនៅរសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០២១នេះ ក្រោមវត្តមានឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខាកាកបាទក្រហកម្ពុជាខេត្តបាត់ដំបង ដោយបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ  ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះគ្រួសារលោក ហិត ហើយ អាយុ៥៨ឆ្នាំ ដែលជាទុគ៌តជននិងពិការភ្នែកទាំង២ ហើយលោកជាអតីតនិវត្តជននិងប្រពន្ធឈ្មោះ ហ៊ើយ រស់ អាយុ ៧៤ឆ្នាំ និងកំពុងតែមានជម្ងឺប្រចាំកាយ ហើយជីវភាព ក៏មានភាពខ្វះខាតខ្លាំង។

     ជាមួយគ្នាក្ន្ងឱកាសនោះ ឯកឧត្តម ងួន រតនៈ ក៏បានប្រសាសន៍ផ្ដាំផ្ញើដល់គ្រួសារលោកតាលោកយាយទាំង២ ត្រូវយកខិតខំថែទាំនិងយកចិត្តទុកដាក់គិតគូរក្នុងការថែទាំនូវសុខភាពរបស់ខ្លួនឱ្យបានល្អប្រសើរ ចៀវាងមានជម្ងឺតម្កាត់ផ្សេងៗ។រស់នៅក៏ត្រូវមានអនាម័យ និងរស់នៅស្អាតនិងជិសារទឹកឆ្អិនដាំពុះឲ្យជាប់ជាប្រចាំ ដើម្បីដើម្បីជៀសផុតពីជំងឺផ្សេងៗ។ អ្វីដែលផ្តោតសំខាន់ ជាពិសេសត្រូវរស់នៅនិងអនុវត្តនូវវិធានសុខាភិបាលនិងការណែនាំរបស់រាជរដ្ឋាភិបាល «រស់នៅធម្មតាតាមបែបគន្លងថ្មី» ដើម្បីជៀសផុតពីជំងឺកូវីដ-19 ជាមួយនិងជីវិតថ្មីនិងផ្ទះថ្មីនេះដែលជាអំណោយសម្តេចប្រធានកាកបាទក្រហមកម្ពុជា ឱ្យបានល្អប្រសើរទៅថ្ងៃអនាគត ដរាបរៀងទៅ។

     ដោយមើលឃើញពីភាពពិការភាពរបស់លោកតាលោកយាយទាំង២ ក្នុងនោះផងដែរ ឯកឧត្តម ងួន រតនៈ បានសំណូមពរដល់អាជ្ញាធរស្រុកគាស់ក្រឡ អនុសាខាស្រុក និង ក្រុមការងារសាខាកាកបាទក្រហមខេត្ត ត្រូវពិនិត្យលទ្ធភាពរៀបចំក្រាលចាក់សាបថ្មខាងក្រោមផ្ទះ ជូនលោកទាំង២ ឲ្យបានឆាប់រួចរាល់ ដើម្បីជូនពួកគាត់បានរស់នៅស្រួលបួល។ពីព្រោះពួកគាត់ពិការភាពនិងមានជម្ងឺប្រចាំកាយនិងមិនអាចឡើងចុះរស់នៅលើផ្ទះថ្មីនេះបាន។ដូចនេះ ត្រូវគិតគូរដោះស្រាយឲ្យពួកគាត់រស់នៅបានសមរម្យឡើងវិញ។

      សូមបញ្ជាក់ថា៖ ផ្ទះថ្មី១ខ្នងខាងលើនេះ មានទំហំ(៥ម៉ែត្រx៧ម៉ែត្រ)និងមានតសំយាបក្រោយទំហំ(១.៨០ម៉ែត្រx៧ម៉ែត្រ)ដោយសាងសង់ពីដែក សរសរបេតុងនិងប្រក់ស័ង្កសី។ជញ្ជាំងនិងកម្រាលក្រាលដោយស្មាតបត។ផ្ទះនេះសាងសង់ដោយក្រុមការងារ នៃ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង។តាមរយៈនៃការប្រគល់ផ្ទះថ្មី និងដើម្បីជួយសម្រាលដល់ជីវភាពរស់នៅប្រចាំថ្ងៃ  សាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់នូវអំណោយសង្កត់ផ្ទះ រួមមាន៖ អង្ករ១០០គីឡូក្រាម,ទឹកសុទ្ធវីឃែរ១០កេស, ឃីត១កញ្ចប់(មុង ភួយ សារុង ក្រមា និងអាយឺត), សាប៊ូ ៨ដុំ, ម៉ាស់២ប្រអប់, កៅអីបត់ (ប៉ាវអ៊ី១) និង សម្ភារផ្ទះបាយមួយចំនួន។ក្នុងនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាអនុប្រធានកិត្តិយសសាខា បានឧបត្ថម្ភនូវថវិកាបន្ថែមចំនួន ៣០ម៉ឺនរៀល ផងដែរ៕ ( អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner