ថ្នាក់ដឹកនាំប្រដាល់សកលបង្កើតកម្មវិធីហ្វឹកហាត់តាមហ្សូម ដើម្បីបង្កើនគុណភាពជម្រើសជាតិខ្លួន

ព្រឹត្តិការណ៍សហគមន៌២០កុម្ភ:នៃការឆ្លងរាលដាលជំងឺកូវីដ១៩ចូលដល់សហគមន៌នៅក្នុងប្រទេសកម្ពុជានៅតែកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ គ្រប់សហ័ន្ធកីឡាជាតិដែលមានភារកិច្ចហាត់ត្រៀមចូលរួមការប្រកួតសុីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមចុងឆ្នាំ២០២១នេះ ត្រូវបានក្រសួងអប់រំយុវជន និង កីឡា រំសាយការហ្វឹកហាត់ជាលក្ខណះប្រមូលផ្តុំក្នុងជំរុំ ដោយអោយអត្តពលិកទាំងអស់ធ្វើការហ្វឹកហាត់នៅផ្ទះរៀងៗខ្លួន ដើម្បីការពារការធ្លាក់ចុះសមត្ថភាពបច្ចេកទេស។


ទោះបីជាមានកម្មវិធីហ្វឹកហាត់តាមអនឡាញ ដោយខ្លួនឯង នៅផ្ទះថតផ្ញើរមកជូនថ្នាក់ដឹកនាំពិនិត្យមើលពីសកម្មភាពហ្វឹកហាត់យ៉ាងណាក្តី ក៏ការហ្វឹកហាត់ទាំងនោះ បានត្រឹមតែពង្រឹងកម្លាំងតែប៉ុណ្ណោះ វាមិនអាចបង្កើនសមត្ថភាពនិងបច្ចេកទេសឆ្ពោះទៅរកប្រជែងមេដាយនៅសុីហ្គេមនៅប្រទេសវៀតណាមបានឡើយ។
. ដើម្បីឆ្លើយតបចំពោះការពង្រឹងសមត្ថភាពអត្តពលិកហ្វឹកហាត់នៅតាមផ្ទះអោយមានគុណភាពនិងកម្រិតបច្ចេករីកចំរើនឆ្ពោះទៅសុីហ្គេមនៅប្រទេសវៀតណាមចុងឆ្នាំ២០២១ ក្នុងស្ថានភាពប្រទេសជួបវិបត្តិជំងឺកូវីដ១៩ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហ័ន្ធកីឡាប្រដាល់កម្ពុជា បានរៀបចំកម្មវិធីហ្វឹកហាត់តាមអនឡាញ តាមរយះកម្មវីធីហ្សូម ដើម្បីអោយអត្តពលិកហ្វឹកហាត់ត្រូវតាមបច្ចេកទេស។


. លោក ប៊ុយ សុភ័ណ្ឌ អះអាងថា ការហ្វឹកហាត់តាមកម្មវិធីហ្សូមនេះ វាមិនឆ្លើយតបចំពោះការប្រជែងមេដាយនៅវៀតណាមនោះទេ ប៉ុន្តែកម្មវិធីនេះ វាបានជួយអោយអត្តលិកហ្វឹកហាត់ដោយទទួលបានការណែនាំប្រាប់បច្ចេកទេសពីគ្រូបង្វឹកដោយផ្ទាល់តាមវីដេអូ។ ដោយការហ្វឹកហាត់តាមរៀបនេះ ទទួលបានលទ្ធផលគុណភាពរីកចំរើន ជាង ការហ្វឹកហាត់ដោយខ្លួនគ្មានការពន្យល់បង្ហាញពីគ្រូបង្វឹកកន្លងមក។


សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់កម្ពុជា បានជម្រុញអោយកីឡាករកីឡាការិនីជម្រើសជាតិហ្វឹកហាត់តាមកម្មវិធីហ្សូមនេះបានមួយសប្តាហ៌ហើយ បន្ទាប់ពីថ្នាក់ដឹកនាំសព័ន្ធមើលឃើញថា ការហ្វឹកតាមកម្មវិធីនេះ ជួយអោយអត្តពលិករីកចំរើនសមត្ថភាពល្អប្រសើរជាងមុន ខណះដែលកន្លងទៅអត្តពលិកហ្វឹកហាត់ត្រឹមតែថតផ្ញើរឃ្លីបវីដេអូនជូនថ្នាក់ដឹកនាំមើលប៉ុណ្ណោះ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner