ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន៧នាក់ និងឆ្លងថ្មីៗចំនួន១,៤៧០នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីចំនួនអ្នកជំងឺ COVID-19 ដ៏ច្រើនជាលើកដំបូង គឺរហូតដល់៧នាក់ និងអ្នកឆ្លងថ្មីៗចំនួន១,៤៧០នាក់ទៀតនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) បានបញ្ជាក់ថា ករណីឆ្លងថ្មីៗខាងលើនេះ គឺជាករណីឆ្លងក្នុងស្រុកទាំងអស់ ដោយក្នុងនោះ៤៤៦នាក់ត្រូវបានរកឃើញនៅទីក្រុងបាងកក ១១៨នាក់នៅខេត្តណុនថាបុរី ៩៩នាក់នៅខេតឈៀងម៉ៃ និង ៩៧នាក់ទៀតនៅខេត្តឈុនបុរី ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែមេសានេះ នៅទូទាំងប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុប៤ម៉ឺន៨ពាន់១១៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១១៧នាក់ និងជាសះស្បើយវិញចំនួន២ម៉ឺន៩ពាន់៨៤៨នាក់ ខណៈដែលអ្នកជំងឺ ១ម៉ឺន៨ពាន់១៤៨នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner