ចាប់ជនសង្ស័យ២នាក់ បន្លំជាឧត្តមសេនីយ៍កងយោធពលខេមរភូមិន្ទ (Video Inside)

ជនង្ស័យ២នាក់ ដែលបន្លំខ្លួនជាឧត្តមសេនីយ៍យោធា ត្រូវបានចាប់ខ្លួនក្នុងខេត្តបាត់ដំបង។ ជនសង្ស័យបន្លំទាំង២ ត្រូវបានចាប់ខ្លួននារសៀលថ្ងៃទី២១មេសានៅភូមិស្តៅ, ឃុំបាយដំរាំ នៃស្រុកបាណន់។ ជនសង្ស័យទាំង២នាក់ ត្រូវគេបញ្ចេញអត្តសញ្ញាណឈ្មោះ រស់ វណ្ណៈ អាយុ ៣៣ ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ រៃ វណ្ណសី អាយុ ៤០ ឆ្នាំ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានអាវត្រីអ៊ីដៃខ្លី១, សក្ដិស្មាថ្នាក់ឧត្តមសេនីយ៍ឯក១គូ, សក្តិកអាវថ្នាក់ ឧត្តមសេនីយ៍ឯក១គូ, ផ្លាកឈ្មោះមានអក្សរឧត្តមសេនីយ៍ រស់ វណ្ណៈ ចំនួន១ និងសម្ភារៈយោធាជាច្រើនទៀត ដែលសុទ្ធតែជាសម្ភារៈប្រើប្រាស់ក្លែងបន្លំជាឧត្តមសេនីយ៍កងយោធពលខេមរភូមិន្ទ។

https://www.youtube.com/watch?v=pPLcaKHrrRU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner