វ៉ាក់សាំង សម្រាប់សត្វគោក្របី ដែលជាជំនួយពីចិន បានមកដល់កម្ពុជា (Video Inside)

វ៉ាក់សាំងសម្រាប់សត្វគោក្របីប្រមាណ ២សែនដូស ដែលជាជំនួយរបស់ប្រទេសចិន បានបញ្ជូនមកដល់ កម្ពុជាហើយ។ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន នៅថ្ងៃទី២២មេសានេះ បានសរសេរក្នុងហ្វេសប៊ុកថាបញ្ជាក់ ការមកដល់វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាមជាបន្តបន្ទាប់ចំនួន ២០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាមនោះ ត្រូវបានផលិតយ៉ាងពិសេសសម្រាប់លក្ខខ័ណ្ឌអាកាសធាតុ នៃប្រទេសកម្ពុជា ដូច្នេះលោកមានជំជឿជាក់យ៉ាងមុតមាំថា វ៉ាក់សាំងទាំងនោះ នឹងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតដែលមិនធ្លាប់មានពីមុនមក។

https://www.youtube.com/watch?v=U5LVW-D2PeI
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner