ថវិកាឧបត្ថម្ភរបស់សម្ដេចក្រឡាហោមស ខេង ត្រូវបានចែកជូនដល់កងកម្លាំងដែលកំពុងការពារតាមគោលដៅបិទខ្ទប់ និងកម្លាំងប្រចាំការត្រៀមអន្តរាគមន៍

អត្ថបទដោយ៖
Kien Sereyvuth

លោកឧត្ដមសេនីយ៍ឯក ហេង ចាន់ ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃទី២៣មេសាឆ្នាំ២០២១ បានប្រគល់ថវិកាឧបត្ថម្ភរបស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងដែលកំពុងការពារតាមគោលដៅបិទខ្ទប់ និងកម្លាំងប្រចាំការត្រៀមអន្តរាគមន៍។ ជួសមុខឱ្យកងកម្លាំងទាំងអស់នៃនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ លោកឧត្ដមសេនីយ៍ឯក ហេង ចាន់ ធារីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ដល់សុខទុក្ខ របស់កងកម្លាំង ជាពិសេស ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដេីម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ ជូនចំពោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដា្ឋននគរបាលជាតិ ។ សូមជម្រាបថា នៅថ្ងៃទី២២មេសា
ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ ចំនួន ១ពាន់២៤៤នាក់ ដែលកំពុង ការពារតាមគោលដៅ និងប្រចាំការត្រៀមអន្ដរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល សម្ដេចក្រឡាហោម ស ខេង បានឧបត្ថម្ភនូវថវិកាចំនួន ៣៤៨លាន៣សែន២ម៉ឺនរៀល បន្ថែមលើគោលរបប ដែលបានឧបត្ថម្ភជាហូរហែរកន្លងមកហើយ។ ថវិកាទាំងនោះ គឺកងកម្លាំងម្នាក់ៗទទួលបានថវិកាចំនួន ២៨ម៉ឺនរៀល ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner