ប្រជាពលរដ្ឋដែលធ្លាប់ទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យជប៉ុននៅថ្ងៃ១៧មេសាត្រូវធ្វើចត្ដាឡីស័ក

អត្ថបទដោយ៖
Kien Sereyvuth

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២៣មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩បានទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យស្រឡាញ់ទារក ឬ ពេទ្យជប៉ុន ខាងជើអវត្តភ្នំពេញនៅថ្ងៃទី១៧មេសាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅកាន់មន្ទីរពេទ្យនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner