Lionel Messi រកបាន ២ គ្រាប់ខណៈ Barcelona យកឈ្នះ Getafe ឡើងទៅឈរនៅលេខ ៣ ក្នុងតារាង La Liga

អត្ថបទដោយ៖
សារ៉ាន ទីងី

ខ្សែប្រយុទ្ទស្លាប Lionel Messi រកបាន ២ គ្រាប់ម្នាក់ឯង ជួយក្រុមអ្នកមាន Barcelona យកឈ្នះក្រុមភ្ញៀវ Getafe ៥:២ ឡើងទៅឈរនៅលេខ ៣ ក្នុងតារាង La Liga មាន៦៨ពិន្ទុ តាមពីក្រោយក្រុមលេខ ២ Real Madrid កាលពីយប់មិញ នៅកីឡដ្ឋាន Camp Nou ។ ចាប់ផ្តើមការប្រកួតត្រឹមតែនាទីទី៨ Lionel Messi ក៏រកបាន១គ្រាប់ ជួយក្រុមបើកការនាំមុខមុន ៤នាទីបន្ទាប់កីឡាករ Clement Lenglet របស់ Getafe ក៏រកគ្រាប់បាល់តាមស្មើវិញ ប៉ុន្តែនៅនាទី២៨ កីឡាករ Sofian Chakla របស់ Getafe បានបញ្ជូនបាល់ចូលទីខ្លួនឯងនាំអោយ Barcelona បើកការនាំមុខម្តងទៀងលុះដល់នាទី៣៣ Messi បន្ថែម១គ្រាប់ទៀត នាំអោយក្រុមអ្នកមានបុណ្យនាំមុខ ក្នុងលទ្ធ៣:១ រក្សាដល់ចប់វគ្គ១ ។ ចូលវគ្គទី២ នៅនាទី៦៩ ក្រុមភ្ញៀវ Getafe ក៏ទទួលបានបាល់ពិន័យ១១ម៉ែត្រធ្វើសម្រេចដោយកីឡាករ Enes Unal បន្ទាប់ពីកីឡាករ Ronald Araujo រកបានគ្រាប់បាល់ទី៤ អោយ Barcelona នៅនាទី៨៧ និងគ្រាប់ទី៥ ធ្វើសម្រេចដោយបាល់ពិន័យ១១ពីកីឡាករ Antoine Griezmann នៅនាទី៩០+៣ ។


ចំណែក៣ប្រកួតផ្សេងទៀតគឺក្រុម Atletico Madrid បានយកឈ្នះ SD Huesca ២:០ , Granada យកឈ្នះ Eibar ៤:១ និង Real Sociedad យកឈ្នះ Celta Vigo ២:១ ។
សូមបញ្ជាក់ថា បន្ទាប់ពីប្រកួតនេះក្រុមអ្នកមាន Barcelona និងត្រូវធ្វើដំណើរទៅជួបក្រុម Villarreal នាថ្ងៃទី២៥ ខែមេសានេះនៃជម្រុះវិលជុំក្របខ័ណ្ឌ Laliga នៅកីឡដ្ឋាន Estadio de la Ceramica ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner