អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅតែបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ដែលត្រូវយកទៅដាក់លក់ជូនប្រជាពលរដ្ឋដោយក្រសួងពាណិជ្ជកម្ម និងទំនិញសម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី២៣ មេសា ឆ្នាំ២០២១ មន្ត្រីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បានបន្តនាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់ខ្លួន ចុះត្រួតពិនិត្យគុណភាពផលិតផលទំនិញ នៅទីតាំងឃ្លាំងស្តុកគីឡូមែត្រលេខ៦ របស់ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងបណ្តាឃ្លាំងរបស់ក្រុមហ៊ុនដៃគូផ្គត់ផ្គង់ទំនិញជូនក្រសួងពាណិជ្ជកម្មសម្រាប់ដាក់លក់ និងចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់គឺ “តំបន់ក្រហម” ដែលរាជរដ្ឋាភិបាលបានដាក់បំរាមបិទខ្ទប់មិនឱ្យប្រជាពលរដ្ឋចេញ-ចូល។ ការត្រួតពិនិត្យនោះ គឺដើម្បីធានាថា ទំនិញដែលនឹងត្រូវនាំយកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ មានគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner