ក្រសួងពាណិជ្ជកម្មបន្ថែមចំនួនស្តង់លក់គ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី២៣មេសាឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានណែនាំឱ្យក្រុមហ៊ុនហ្រ្គីនត្រេដ បន្ថែមចំនួនស្តង់លក់ទំនិញជូនប្រជាពលរដ្ឋ ដែលកំពុងជាប់ក្នុងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល និងកំពុងខ្វះខាតស្បៀងអាហារ។ កិច្ចការនោះ ត្រូវបានចូលរួមសហការសម្របសម្រួលដោយអគ្គនាយកដ្ឋានក.ប.ប. អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ។ ទំនិញដែលត្រូវបានយកទៅដាក់តាំងលក់នៅតាមបណ្តាស្តង់រួមមាន អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងបន្លែស្រស់មួយចំនួន។ គោលដៅដែលក្រសួងពាណិជ្ជកម្មបាន រៀបចំឡើងចំនួន ១១ ទីតាំង រួមមាន ក្នុងខណ្ឌមានជ័យមាន៣ ទីតាំង គឺ នៅទល់មុខស្ថានីយប្រេងឥន្ធនៈ PTT ភូមិស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១ នៅទល់មុខសាលា CUS ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី១ និងនៅ ទល់មុខកងរាជអាវុធហត្ថក្រុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣។ ក្នុងខណ្ឌពោធិសែនជ័យមាន ៤ ទីតាំង គឺ នៅទល់មុខ K-Mall ភូមិត្រំពាំងថ្លឹង២ សង្កាត់ចោមចៅ១ ទី២ នៅទល់មុខផ្សារឯករាជ្យ ១ (ធនាគារកាណាឌីយ៉ា) ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ទី៣នៅទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១
និងទី៤នៅទល់មុខរោងចក្រ ហុងដាកម្ពុជា ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១។ ក្នុងខណ្ឌទួលគោក មាន១ ទីតាំង គឺនៅលើផ្លូវ ៣៦៦ កែងផ្លូវ២៤៥ ភូមិ១២ សង្កាត់បឹងសាឡាង។ ក្នុង ខណ្ឌសែនសុខ មាន៣ ទីតាំងគឺ ទី១ នៅទល់មុខផ្សារបឹងឈូក ភូមិគោកឃ្នាង សង្កាត់គោកឃ្នាង ទី២ នៅផ្លូវចូលទល់មុខហ្គ្រែនភ្នំពេញ ភូមិសំរោង សង្កាត់ឃ្មួញ និងទី៣នៅមុខមជ្ឈមណ្ឌល Water Park ភូមិទឹកថ្លា សង្កាត់ទឹកថ្លា។ ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ ប្រជាពលរដ្ឋដែលមានអាសយដ្ឋានរស់នៅក្នុងតំបន់ខាងលើ ហើយមានបំណងចង់ទិញផលិតផលជាគ្រឿងឧបភោគ បរិភោគ អាចស្វែងរកស្តង់របស់ក្រសួងពាណិជ្ជកម្មតាមគោលដៅចំនួន១១ទីតាំងនោះ។ ក្រសួងពាណិជ្ជកម្មបានបន្តថា សម្រាប់ ប្រជាពលរដ្ឋដែលរស់នៅក្នុង “តំបន់ក្រហម” ត្រូវអនុវត្តតាមនីតិវិធីនៃការទិញ ដោយសារទិញតាមរយៈទូរសព្ទ័ និង QR code ដែលក្រសួងបានជូនដំណឹងរួចហើយ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner