ប្រមុខការទូតចិនរំពឹងថា កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាននឹងជួយបន្ធូរបន្ថយស្ថានការណ៍តានតឹងក្នុងប្រទេសមីយ៉ាន់ម៉ា

ចិន៖ រដ្ឋមន្ត្រីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី ថ្លែងថា ប្រទេសរបស់លោករំពឹងថា កិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ អាចនឹងជួយបន្ធូរបន្ថយស្ថានការណ៍តានតឹងនៅមីយ៉ាន់ម៉ា ។
កំឡុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសថៃ និងរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក វ៉ាង យី បាននិយាយថា ចិននឹងបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទជាមួយអាស៊ាន ប៉ុន្តែលោកនៅតែសង្កត់ធ្ងន់ដដែលថា ការដោះស្រាយវិបត្តិគឺនៅតែត្រូវពឹងលើមីយ៉ាន់ម៉ាខ្លួនឯង ។
ប្រមុខការទូតចិនរូបនេះក៏បានសង្កត់ធ្ថន់ផងដែរថា ចិនប្រឆាំងរាល់អន្តរាគមន៍មិនសមស្របពីខាងក្រៅ ហើយទោះជាមិនបានបញ្ជាក់លម្អិត តែគេដឹងថា លោកចង់សំដៅលើអឺរ៉ុប និងសហរដ្ឋអាមេរិកដែលកំពុងដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner