លោក ស៊ី ជិនពីង ថ្លែងថា ចិននឹងខិតខំកាត់បន្ថយការប្រើប្រាស់ថាមពលធ្យូងថ្មក្នុងអំឡុងឆ្នាំ២០២៦-២០៣០ ដែលនេះជាផ្នែកនៃការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុថ្នាក់មេដឹកនាំតាមប្រព័ន្ធវីដេអូថា ប្រទេសរបស់លោកនឹងចាប់ផ្តើមដំណាក់កាលកាត់បន្ថយការប្រើប្រាស់ថាមពលធ្យូថ្មក្នុងអំឡុងឆ្នាំ២០២៦-២០៣០ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។
ប្រធានរដ្ឋចិនរូបនេះបានបន្ថែមថា ចិននឹងប្រឹងប្រែងសម្រេចការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ បន្ទាប់ពីឡើងដល់ចំណុចកំពូលពីនេះដល់ឆ្នាំ២០៣០ សម្រេចអព្យាក្រឹត្យភាពកាបូនពីនេះដល់ឆ្នាំ២០៦០ ។ ចិនសន្យាថា ពេលវេលាសម្រាប់សម្រេចពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ បន្ទាប់ពីឡើងដល់ចំណុចកំពូលដល់អព្យាក្រឹត្យភាពកាបោនខ្លី ដាច់ឆ្ងាយជាងប្រទេសអភិវឌ្ឍន៍ ប្រការនេះ ចិនចាំបាច់ត្រូវតែធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិន ។
លោកស៊ី បានចង្អុលជាចុងក្រោយថា ចិននឹងចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យអារ្យធម៌អេកូឡូស៊ី ជាខ្លឹមសារសំខាន់នៃការរួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ ដោយបានលើកឡើងគំនិតផ្តួចផ្តើម ស្តីពីសកម្មភាពបៃតងមួយចំនួន ហើយចាត់វិធានការណ៍មួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធបៃតង ថាមពលបៃតង ធ្វើដំណើរបែបបៃតង និងហិរញ្ញវត្ថុបៃតង ដើម្បីបន្តផ្តល់ផលអត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងអស់ ដែលចូលរួមក្នុងការរួមគ្នាកសាងខ្សែក្រវ៉ាត់ និងផ្លូវ ។ ចិនអនុវត្តយ៉ាងរឹងមាំនូវពហុភាគីនិយម និងខិតខំជំរុញការបង្កើតប្រព័ន្ធអភិ បាលកិច្ចបរិស្ថានពិភពលោក ដែលមានភាពយុត្តិធម៌ សមហេតុផល សហប្រតិត្តិការ និងឈ្នះឈ្នះ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner