មន្រ្តីនាំពាក្យក្រសួងយុត្តិធម៌៖អ្នកនៅក្នុងតំបន់ក្រហម មិនអនុញ្ញាតឱ្យទៅផ្សារទេ

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖ “សូមជម្រាបជូនថាសម្រាប់ពលរដ្ឋដែលរស់នៅ ក្នុងតំបន់ក្រហមគឺ មិនអនុញ្ញាតឱ្យទៅផ្សារទេ ហេតុនេះក៏មិនមានការចែកប័ណ្ណនេះដែរ”។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម គឹមសន្តិភាព រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌។

          ពាក់ព័ន្ធទៅនឹងការចេញចូលរបស់ពលរដ្ឋដែលរស់នៅតំបន់ក្រហមនេះដែរ ឯកឧត្តម គឹមសន្តិភាពបានឱ្យដឹងដែរថា ចំពោះការអនុញ្ញាតឱ្យអ្នករស់នៅតាមតំបន់ក្រហមអាចចេញចូលផ្នែកខាងក្រៅបានមានតែមូលហេតុសុខភាពបន្ទាន់ យកសំណាក និងចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលអាចអនុញ្ញាតឱ្យចេញពីផ្ទះបាន សម្រាប់តំបន់ក្រហមនេះបាន។

មន្រ្តីរូបនេះបានបន្តឱ្យដឹងថា”ការដោះស្រាយស្បៀងដល់មុខផ្ទះ គឺជាតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាននីមួយៗ”៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner