ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវារោគស្ត្រីនៅពេទ្យរុស្ស៊ីត្រូវធ្វើចត្ដាឡីស័ក

អត្ថបទដោយ៖
Kien Sereyvuth

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២៣មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ជាអ្នកធ្វើការផ្នែករោគស្ត្រី នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ឬមន្ទីរពេទ្យរុស្ស៊ីចាប់ពីថ្ងៃទី១៦ដល់ ថ្ងៃទី១៩មេសាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅកាន់មន្ទីរពេទ្យនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner