អាជ្ញាធរខណ្ឌដង្កោ ចុះណែនាំ និងវាស់វែងកំណត់អ័ក្សផ្លូវ បេតុងព្រៃស ចាប់ពីស្ដុបវត្តឬស្សីសាញ់ ដល់ព្រំប្រទល់សង្កាត់ព្រៃវែង

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ យោងប្រសាសន៍ណែនាំរបស់លោកស្រីអភិបាលខណ្ឌដង្កោ លោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងសង្កាត់ព្រៃស ចុះវាស់វែងកំណត់អ័ក្សផ្លូវ បេតុងព្រៃស ចាប់ពីស្ដុបវត្តឬស្សីសាញ់ដល់ព្រំប្រទល់
សង្កាត់ព្រៃវែង។

ក្នុងពេលនោះ លោកអភិបាលរងខណ្ឌបានណែនាំអោយម្ចាស់សំយ៉ាប ,ប៉ាណូ ដែលសង់រំលោភលេីដីចំណីផ្លូវសាធារណៈទាំងអស់ធ្វេីការរុះរេីដោយខ្លួន
ឯង ។

ក្នុងករណីម្ចាស់មិនព្រមរុះរេី រដ្ឋបាលខណ្ឌដង្កោ នឹងចាត់វិធានការចុះរុះរេី នៅថ្ងៃស្អែក និងមិនទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់ទ្រព្យសម្បត្តិអ្វីឡេីយ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner