ក្រសួងពាណិជ្ជកម្ម លក់អង្ករបានចំនួន១ពាន់២៤១បាវ មី៤ពាន់៦២០កេស និងគ្រឿងបរិភោគមួយចំនួនទៀត ជូនប្រជាពលរដ្ឋជាមួយតម្លៃទាបជាងទីផ្សារ

អត្ថបទដោយ៖
ធី ដា

ក្នុងរយៈពេល៩ថ្ងៃ គឺរវាងពីថ្ងៃទី១៥-២៣ ខែមេសា ឆ្នាំ២០២១ រថយន្ដចល័ត និងស្ដង់របស់ក្រសួងពាណិជ្ជកម្ម លក់អង្ករ មីជាតិ និងគ្រឿងបរិភោគ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ក្រៅពីអង្ករ និងមី រយៈពេល៩ថ្ងៃនេះ ក្រសួងក៏បានលក់ទឹកត្រី បានសរុបចំនួន១,១៥៣យួរ, ទឹកស៊ីអ៊ីវ ចំនួន៧៨៥យួរ, ត្រីខ ចំនួន១,៦២៧យួរ, ទឹកសុទ្ធ ចំនួន១៤០យួរ, បន្លែ១១៥គីឡូក្រាម, ឆៃពៅ៣៥៦ថង់ និងសាច់ក្រក១៣គីឡូក្រាម ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner