ទិដ្ឋភាពផ្សារអូឡាំពិក ផ្សារបោះដុំល្បីឈ្មោះនៅរាជធានីភ្នំពេញ បិទដោយសារកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ដោយសារទីតាំងផ្សារ ស្ថិតនៅក្បែរពហុកីឡដ្ឋានជាតិអូឡាំពិក(ស្តាតអូឡាំពិក) តើបគេហៅឈ្មោះទីតាំងផ្សារ«ផ្សារអូឡាំពិក»។ ផ្សារនេះត្រូវបានទទួលស្គាល់ជាផ្សារធំមួយក្នុងរាជធានីភ្នំពេញ មានដាក់តាំងលក់ទំនិញគ្រប់ប្រភេទ មានចាប់តាំងពីសំលៀកបំពាក់ គ្រឿងសំអាង អាហារកំប៉ុង សំភារ:អេឡិចត្រូនិក គ្រឿងអលង្ការ ជាដើម។
តឡូវផ្សាអូឡាំពិកបានបិទជាបណ្តើអាសន្នដោយសារការីករាលដាលជំងឺកូវីដ-១៩។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌបឹងកេងកង អាជ្ញាធរសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ននូវ «មូលដ្ឋានផ្សារអូឡាំពិក» ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូល ក្នុងទីតាំង«ផ្សារអូឡាំពិក»។
ជំងឺកូវីដ-១៩ ជាជំងឺឆ្លងរាលដាលដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស។ បើមិនចាំបាច់ សូមកុំចេញពីផ្ទះ!

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner