ឆន្ទះយុវជន ដើម្បីប្រជាជន ៖ ស.ស.យ.ក រាជធានីភ្នំពេញ ចុះជួយផ្តល់ស្បៀងដល់ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ

អត្ថបទដោយ៖
ធី ដា

ក្រុមការងារលេខាធិការដ្ឋាននៃ សសយក រាជធានីភ្នំពេញ ដឹកនាំដោយ លោក សន ប៊ុនមាន នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ បានចុះទៅគោលដៅ ចំនួន៣ខណ្ឌ ដើម្បីប្រគល់សម្ភារ និងគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅរាជធានីភ្នំពេញ។ ក្រុមការងារ ជូនដល់គ្រួសារបងប្អូនប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ក្រុមអ្នករត់ម៉ូតូកង់បី) សរុបចំនួន៧៦ គ្រួសារ នៅទីតាំងសាលាខណ្ឌច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅចំនួន ៤១គ្រួសារ នៅវិទ្យាល័យទួលស្វាយព្រៃ២ ក្នុងខណ្ឌបឹងកេងកងចំនួន ១១គ្រួសារ និងនៅវិទ្យាល័យទួលទំពូងក្នុងខណ្ឌចំការមន ចំនួន ២៤គ្រួសារ។
សូមបញ្ជាក់ថាគ្រួសារនីមួយៗ ទទួលបាន មី១កេសតូច ត្រីខ ទឹកស៊ីអ៊ីវ១យួរ និងអង្ករ២០គីឡូក្រាម។

ជាមួយគ្នានេះ ក្រុមការងារយុវជនបានផ្សព្វផ្សាយពីជំងឺកូវីដ-១៩ ជាជំងឺឆ្លងរាលដាលដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស។ សូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត #៣កុំ និង #៣ការពារ ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner