អំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ជួយពលរដ្ឋរងគ្រោះក្នុងតំបន់ក្រហម (Video Inside)

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានប្រោសព្រះរាជទានអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញដើម្បីការចែកជួន ប្រជាពលរដ្ឋក្នុងតំបន់ក្រហមដែលជាតំបន់រងការឆ្លងខ្លាំងជាងគេក្នុងរាជធានី។ ព្រះរាជអំណោយ រួមមាន អង្ករ ៥០តោន, មីចំនួន២ពាន់កេសតូច, ត្រីខចំនួន២ពាន់យួរ, ទឹកសុទ្ធ៣០០កេស និងម៉ាស់៤កេសធំ ស្មើនឹងមួយម៉ឺន ២ពាន់បន្ទះ បានផ្តល់ជួនអភិបាលរាជធានីលោក ឃួង ស្រេង នារសៀលថ្ងៃទី២៦មេសានេះ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល នៅបរិវេណសាលារាជធានីភ្នំពេញ។

ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ បានផ្តល់ជួនចំពោះកងកម្លាំងដែលកំពុងបំពេញភារកិច្ចតាមគោលដៅត្រួតពិនិត្យនោះថែមទៀត។ ព្រះរាជអំ ណោយដល់កងកម្លាំងដែលកំពុងបំពេញកិច្ចការតាមគោលដៅនោះរួមមាន អង្ករ៥តោន, មី ៣០០កេសតូច, ត្រីខ៣០០យួរ និងទឹកសុទ្ធ៥០កេស ។

https://www.youtube.com/watch?v=WnuFcQQWY8I
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner