តុលាការរាជធានី បានឃុំខ្លួនបុរសម្នាក់ ដែលបំពានវិធានសុខាភិបាល (Video Inside)

បុគ្គលម្នាក់ដែលល្មើសនឹងវិធានសុខាភិបាលបណ្ដាលឲ្យឆ្លងជំងឺកូវីដ-១៩ ទៅមនុស្ស៣នាក់ ត្រូវបានតុលាការរាជធានីឃុំខ្លួនបណ្ដោះអាសន្ន។ បុគ្គលឈ្មោះ លាន់ ឡា ហៅ ឡា ត្រូវបានតុលាការឃុំខ្លួននៅថ្ងៃទី២៦មេសា។ សេចក្តីរាយការណ៍ បានបញ្ជាក់ថាបុគ្គលរូបនោះ ត្រូវបានគេធ្វើតេស្តរកមេរោគកូវីដ១៩ និងគ្រូពេទ្យបានតម្រូវ ការធ្វើចត្តាឡីស័ក១៤ ប៉ុន្តែបុគ្គលរូបនោះបែរជាទៅដើរហើរ ទៅស្ទីម, ស្ប៉ា, ក្លឹបហាត់ប្រាណ និងទៅចូលរួម ពិធីមង្គលការនៅខេត្តកំពត។ អំពើល្មើសរបស់បុគ្គលឈ្មោះ លាន់ ឡា បានធ្វើឲ្យប្រជាពលរដ្ឋចំនួន២០០នាក់ ត្រូវធ្វើចត្តាឡីស័ក និងមនុស្សចំនួន ៣នាក់ ជិះឡានជាមួយនៅពេលនោះ បានឆ្លងមេរោគកូវីដ-១៩។

https://www.youtube.com/watch?v=8Y4pH8bF7tY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner