ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន២៩ម៉ឺន៥ពាន់នាក់, ដូសទី២ បាន៧៣២,៣០៨នាក់ (Video Inside)

កម្ពុជាបានជម្រុញការចាក់វ៉ាក់សាំងបន្ថែមទៀត ក្នុងស្ថានភាពដែលកំពុងផ្ទុះឆ្លងខ្លាំងនូវជម្ងឺកូវីដ១៩។ ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងក្នុងដូសលើកទី១នៅទូទាំងប្រទេសសរុបមានចំនួនជាង១លាន ២៩ម៉ឺននាក់ ។ ចំណែកការចាក់វ៉ាក់សាំងក្នុងដូសលើកទី២នោះវិញមានចំនួនសារុបជាង៧៣ម៉ឺន២ពាន់នាក់។

កម្ពុជាបានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងដំបូងគឺនៅថ្ងៃទី១០ កុម្ភៈឆ្នាំ ២០២១។ វ៉ាក់សាំងដែលកម្ពុជាបាន ទទួលរហូតមកទល់នឹងពេលនេះ មានចំនួនបីប្រភេទ គឺវ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំង AstraZeneca ដែលមានសរុប៣លាន៦២ម៉ឺន៤ពាន់ដូស។

គិតត្រឹមថ្ងៃទី ២៥មេសា ការចាក់វ៉ាក់សាំងក្នុងដូស លើកទីមួយជូនដល់ប្រជាពលរដ្ឋស៊ីវិល បានចំនួន១លាន ១ពាន់១១៧នាក់ និងការចាក់ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន៥២ម៉ឺន៦ពាន់៧៥០នាក់។ ពីខាងក្រ សួងការពារជាតិនោះវិញ ចំនួនអ្នកបានចាក់ដូសទីមួយបានកើន ដល់២៩ម៉ឺន៤ពាន់៥៤៣នាក់ និងអ្នកបានចាក់ ដូសលើកទី២ចំនួន ២០ម៉ឺន៥ពាន់៥៥៨នាក់។

បើគិតសរុបអ្នកទទួលការចាក់ដូសលើកទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី២៥មេសា ទាំងស៊ីវិលនិងយោធា មានចំនួន១លាន២៩ម៉ឺន៥ពាន់៦៦០នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សរុប ៧៣ម៉ឺន២ពាន់៣០៨នាក់។

https://www.youtube.com/watch?v=2d5oeCHTMTA
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner