កីឡាករកម្ពុជា ២រូបបំបែកកំណត់ត្រាកីឡាករអាស៊ី (Video Inside)

កីឡាករកម្ពុជា២រូប បានបំបែកកំណត់ត្រាជាកីឡាករអាស៊ីដំបូងគេ ដែលអាចឈរជាកីឡារកំពូល៥រូប ក្នុងព្រឹត្តិការណ៍ការប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Cup 2021។ ការប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Cup 2021 បានរៀបចំធ្វើឡើងនៅក្នុងប្រទេសថៃ រវាងពីថ្ងៃទី២៤ដល់ថ្ងៃទី២៥មេសាឆ្នាំ២០២១។ កីឡាករ កម្ពុជា២រូប គឺកីឡាករ សាលីអ៊ូមើត ឈរលំដាប់កំពូលទី៤ និងកីឡាករម៉ឺន ម៉ូស្តានក្នុងលំដាប់កំពូលទី៥ នៃវិញ្ញា សាស្គីឈរ Ski Grand Prix។ លំដាប់ទី១នៃកីឡានេះ បានទៅលើកីឡាករមកពីប្រទេសបែលហ្ស៊ិក, លំដាប់ទី២ និងទី៣ បានទៅលើកីឡាករមកពីប្រទេសបារាំង ។ កីឡាករសាលី អ៊ូមើត នៃប្រទេសកម្ពុជាបានថ្លែងថា លោក ពិតជារំភើបចិត្តណាស់ដែលបានប្រកួតម៉ូតូទឹកពាន់រង្វាន់ពិភពលោក។ លោកបានបន្តថា ថ្វីត្បិតតែលោកជាប់ ចំណាត់ថ្នាក់លេខ៤មែន ប៉ុន្តែវាជាប្រវត្តិសាស្ត្រនៃព្រឹត្តិការប្រកួតកីឡាម៉ូតូទឹក លើវិញ្ញាសាស្គីឈរ Ski Grand Prix នោះចាប់ពីលេខ១ ដល់លេខ១០ កន្លងមកមិនធ្លាប់មានឈ្មោះកីឡាករមកពីទ្វីបអាស៊ីនោះទេ តែពេលនេះ កីឡាករកម្ពុជា អាចឈរលើចំណាត់ថ្នាក់លេខ៤នឹងលេខ៥។

ការប្រកួតវិញ្ញាសា Ski Grand Prix គឺមានកីឡាករជើងខ្លាំងជាង ៣០នាក់ មកជុំវិញពិភពលោកចូលរួមប្រកួត ដោយជំរុះយកជើងឯក និងអ្នកបន្តបន្ទាប់ត្រឹមពីលេខ១ដល់លេខ៥។ ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក Jet Ski World Cup 2021 នៅប្រទេសថៃ បានរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់២៥ ខែមេសា នៅ តំបន់ឆ្នេរ នៃទីក្រុងប៉ាតាយ៉ា ដោយមានប្រទេសជាច្រើនបានចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករជម្រើសជាតិ កម្ពុជា៥រូបផងដែរ។ កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ធ្លាប់ដណ្ដើមបានមេដាយមាសឲ្យ កម្ពុជា មួយគ្រឿង នៅក្នុងការប្រកួតកីឡាអាស៊ីឆ្នាំ២០១៨នៅប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងឆ្នាំ២០១៩ សាលី អ៊ូមើត បាន ឈ្នះមេដាយមាសពីការប្រកួតកីឡាម៉ូតូទឹក JET SKI WORLD CUP 2019 ដែលមានប្រទេសជាង ៦០ចូលរួម ក្នុងប្រភេទកីឡាម៉ូតូទឹក ឬ Jet Ski លើវិញ្ញា Pro-AM Ski Superstock នៅប្រទេសថៃផងដែរ។

https://www.youtube.com/watch?v=SpJDRUjH9GI
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner