អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៩លាន៣៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៤ម៉ឺននាក់ និងជាសះស្បើយ១២៦លាន៩៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៩លាន៣៣ម៉ឺន១ពាន់៣៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១៤ម៉ឺន៨ពាន់៨២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៦លាន៩៨ម៉ឺន៣ពាន់៧៣៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៩២ម៉ឺន៧ពាន់៩១នាក់ ស្លាប់ចំនួន៥៨ម៉ឺន៧ពាន់៣៨៤នាក់ និងជាសះស្បើយចំនួន២៥លាន៥២ម៉ឺន១ពាន់៩១៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៧លាន៩៨ម៉ឺន៨ពាន់៦៣៧នាក់ ស្លាប់២០ម៉ឺន១ពាន់១៦៥នាក់ និងជាសះស្បើយ១៤លាន៨០ម៉ឺន៧ពាន់៧០៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៤៤ម៉ឺន៦ពាន់៥៤១នាក់ ស្លាប់ចំនួន៣៩ម៉ឺន៥ពាន់៣២៤នាក់ និងជាសះស្បើយ១២លាន៩៩ម៉ឺន២ពាន់៤៤២នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner