អាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់ចំនួន៤ដើម ដុះជាប់នឹងខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន៤ដើមដែលកំពុងមានហានិភ័យខ្ពស់មកលើរចនាសម្ពន្ធខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី។ កិច្ចការងារនេះធ្វើឡើងក្នុងបំណងដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ពន្ធខ្លោងទ្វារប្រាសាទនេះកាន់តែធ្ងន់ធ្ងរ ព្រមទាំងជួយសម្រួលដល់ការងារជួសជុលខ្លោងទ្វារនេះឡើងវិញក្នុងពេលឆាប់ៗនេះផង។

ដើមឈើដែលនឹងត្រូវកាត់ដកហូតរួមមាន ដើមពង្រ៣ដើម និងដើមចាន់១ដើម ដែលស្ថានភាពដើមឈើទាំងនេះ ដុះទ្រេតជាប់ខឿនខ្លោងទ្វារ មានជំងឺពុកគល់ និងតួដើម ប្រព័ន្ធឬសខ្សោយដុះគ្របលើថ្ម និងចាក់ចូលក្នុងរចនាសម្ពន្ធគ្រឹះរបស់ខ្លោងទ្វារ បណ្តាលឲ្យថ្មរបើកឡើង និងរំកិលចេញពីទីតាំងដើម។

អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារនេះចាប់ពីសប្តាហ៍ទី១នៃខែឧសភា ឆ្នាំ២០២១ រហូតដល់បញ្ចប់ការងារ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner