យោធាមីយ៉ាន់ម៉ាចង់បាន «ស្ថេរភាពឡើងវិញ» មុនពេលស្តាប់ការអំពាវនាវរបស់អាស៊ានអោយបញ្ឈប់ការប្រើអំពើហិង្សា

មីយ៉ាន់ម៉ា៖ របបយោធាមីយ៉ាន់ម៉ាអះអាងថា ខ្លួននឹងស្តាប់ការអំពាវនាវរបស់មេដឹកនាំអាស៊ានអោយបញ្ឈប់ការប្រើអំពើហឹង្សា ដរាបណាប្រទេសមួយនេះវិលត្រលប់ទៅរកស្ថេរភាពឡើងវិញ ខណៈការវាយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជនជាតិភាគតិចក៏បានផ្ទុះឡើងនៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន ។
មេដឹកនាំយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង បានចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំអាស៊ានទាំង ១០ នៅប្រទេសឥណ្ឌូណេស៊ីកាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីព្យាយាមដោះស្រាយវិបត្តិក្នុងប្រទេសរបស់ខ្លួន ។ វាជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីលោកបានឡើងកាន់អំណាច ។ លទ្ធផលនៃកិច្ចប្រជុំកំពូលខាងលើនេះ មេដឹកនាំអាស៊ានទបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលពួកគេបានឯកភាពគ្នាលើ៥ចំណុច ដោយបានអំពាវនាវឲ្យរបបយោធាមីយ៉ាន់ម៉ាបញ្ឈប់អំពើហឹង្សាទៅលើក្រុមបាតុករជាបន្ទាន់ និងអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា ។
ជុំវិញសេចក្តីថ្លែងការណ៍នេះ ក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាបានឆ្លើយតបនៅថ្ងៃអង្គារនេះថា ខ្លួននឹងពិចារណាលើសំណូមពរបែបស្ថាបនាដែលធ្វើឡើងដោយមេដឹកនាំអាស៊ាន នៅពេលដែលស្ថានការណ៍ប្រទេសវិលត្រឡប់ទៅរកស្ថេរភាពឡើងវិញ ។ យោធាមីយ៉ាន់ម៉ាបានបន្ថែមទៀតថា យោបល់របស់ប្រទេសជិតខាងនឹងត្រូវបានពិចារណាបែបវិជ្ជមាន ប្រសិនបើ (អាស៊ាន) នឹងជួយសម្រួលដល់ការអនុវត្ត នៃផែនទីបង្ហាញផ្លូវប្រាំជំហានរបស់ខ្លួន ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner