លោក ចូ បៃដិន ស្នើសុំកញ្ចប់ថវិកាខ្ទង់ទ្រីលានដុល្លារពីសភា ដើម្បីរៀបចំយុទ្ធសាស្ត្រប្រកួតប្រជែងជាមួយចិន

អាមេរិក៖ បន្ទាប់ពីឡើងកាន់អំណាចបាន១០០ថ្ងៃ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងសារជាលើកដំបូងនៅចំពោះមុខសភា ដោយលោកបានយកឱកាសនោះ ស្នើសុំថវិកា១,៨ទ្រីលានដុល្លារ ដែលលោកនិយាយថា ជារឿងចាំបាច់ដើម្បីប្រកួតប្រជែងជាមួយចិន ។
នាឱកាសនោះដែរ លោក បៃដិន បានគូសបញ្ជាក់ថា ចិនកំពុងតែបោះជំហានយ៉ាងប្រកៀកខ្លាំងណាស់ និងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មានបំណងប្រាកដប្រជា ក្នុងការប្រែក្លាយចិនអោយទៅជាប្រទេសដែលអស្ចារ្យ និងមានឥទ្ធិពលបំផុតលើលោក ។ ជាមួយគ្នានេះ លោកបានប្រាប់លោក ស៊ី ថា សហរដ្ឋអាមេរិកនឹងរក្សាវត្តមានយោធាដ៏ខ្លាំងក្លានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចដែលយើងបានធ្វើសម្រាប់អង្គការណាតូនៅអឺរ៉ុបដែរ គឺមិនមែនចាប់ផ្តើមជម្លោះទេ ប៉ុន្តែដើម្បីទប់ស្កាត់ជម្លោះ ។
ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកនឹងងើបឡើងប្រឆាំងនឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ ដែលធ្វើឱ្យអន្តរាយដល់និយោ ជិត និងឧស្សាហកម្មអាមេរិក ដូចជា ការឧបត្ថម្ភធនដល់សហគ្រាស ដែលគ្រប់ គ្រងដោយរដ្ឋ និងការលួចបច្ចេកវិជ្ជា និងកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner