សេតវិមានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយគិតជាទឹកប្រាក់១០០លានដុល្លារទៅឥណ្ឌា

អាមេរិក៖ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃ ពុធ នេះថា សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយគិតជាទឹកប្រាក់ជាង ១០០ លានដុល្លារដល់ឥណ្ឌា សំដៅជួយប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងគំហុក នៃវីរុសកូវីដ១៩ ។
បើតាមសេតវិមាននោះ សហរដ្ឋអាមេរិកក៏បានយល់ព្រមបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា ដែលខ្លួនស្ដុកទុកឱ្យឥណ្ឌាផងដែរ ដោយឥណ្ឌាអាចនឹងទទួលបានជាង២០លានដូស ។
បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ជំនួយរបស់សហរដ្ឋអាមេរិកនឹងត្រូវទៅដល់ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ ហើយនឹងបន្តមកដល់ជាបន្តបន្ទាប់នៅសប្ដាហ៍ក្រោយ ។ ជំនួយទំាងនេះ ក្នុងនោះរួមមានអុកស៊ីសែន១ពាន់បំពង់ ម៉ាសN95ចំនួន១៥លានម៉ាស និងឧបករណ៍ធ្វើតេស្ដរហ័សមួយលានគ្រឿង ៕ ប្រភព៖ CNA

A health worker wearing personal protective equipment (PPE) walks past the funeral pyres of those who died from the coronavirus disease (COVID-19) during a mass cremation at a crematorium in New Delhi, India, April 26, 2021. REUTERS/Adnan Abidi TPX IMAGES OF THE DAY
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner