នៅត្រីមាសដើមឆ្នាំ២០២១នេះ ក្រុមហ៊ុន Apple ទទួលជោគជ័យខ្លាំងពីការលក់ iPhone ប៉ុន្តែព្រមានថា កង្វះខាតបន្ទះឈីបនៅលើពិភពលោកនឹងធ្វើឱ្យខ្លួនខាតបង់រាប់ពាន់លានដុល្លារវិញ

អាមេរិក៖ ក្រុមហ៊ុន Apple បានបង្ហាញពីការលក់ និងប្រាក់ចំណេញរបស់ខ្លួន ដោយទទួលបានលើសការរំពឹងទុករបស់ស្ថាប័នវិភាគ Wall Street ក្នុងនោះទូរស័ព្ទ iPhone 5G បានជំរុញកំណើនប្រាក់ចំណេញ ប៉ុន្តែបានព្រមានថា កង្វះខាតបន្ទះឈីបនៅលើពិភពលោកអាចធ្វើឱ្យការលក់ iPad និងកុំព្យូទ័រ Mac ខាតបង់រាប់ពាន់លានដុល្លារ ។
ប្រភពបានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សាអាមេរិកមួយនេះ បានទទួលជោគជ័យខ្លាំងលើការលក់នៅក្នុងប្រទេសចិន ដោយបានកើនឡើងជិតទ្វេដង និងគ្រប់ផលិតទាំងអស់របស់ Apple ជាពិសេស iPhone បាននាំមុខគេ និងទទួលបានប្រាក់ចំណូលពីការលក់៦.៥ពាន់លានដុល្លារ ក្នុងគ្រាដែលការលក់កុំព្យូទ័រ Mac កើនឡើងលើសការព្យាករជាង៣ដង ។
សូមជម្រាបផងដែរថា ចំនួននៃការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple សរុបគិតជាទឹកប្រាក់មានចំនួន៤៧.៩ពាន់លានដុល្លារ និងការលក់ iPad ទទួលបាន៧.៨ពាន់លានដុល្លារ ស្របពេលដែលការលក់កុំព្យូទ័រ Mac ទទួលបានទឹកប្រាក់៩.១ពាន់លានដុល្លារ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner