អេស្ប៉ាញគ្រោងបើកទ្វារស្វាគមន៍អ្នកទេសចរបរទេស ដែលមានលិខិតបញ្ជាក់សុខភាពកូវីដ-១៩ឌីជីថល ចាប់ពីខែមិថុនាខាងមុខនេះ

អេស្ប៉ាញ៖ ប្រទេសអេស្ប៉ាញគ្រោងនឹងបើកស្វាគមន៍អ្នកទេសចរបរទេស ដែលមានលិខិតបញ្ជាក់សុខភាពកូវីដ-១៩ឌីជីថលចាប់ពីខែមិថុនាខាងមុខនេះតទៅ ។
រដ្ឋមន្ត្រីទេសចរណ៍អេស្ប៉ាញលោក ហ្វើណិនដូ វ៉ាល់ដេស (Fernando Valdés) បាននិយាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទេសចរណ៍ និងការធ្វើដំណើរពិភពលោកនៅប្រទេសម៉ិចស៊ីកូក្នុងសប្តាហ៍នេះថា កម្មវិធីដែលអ្នកទេសចរអាចបង្ហាញពីការចាក់វ៉ាក់សាំង ការតេស្តអវិជ្ជមាន ឬជាសះស្បើយពីកូវីដ-១៩ អាចបង្ហាញពីមូលដ្ឋានគ្រឹះដែលអាចធ្វើដំណើរបាន ។ លោកបន្ថែមថា អេស្ប៉ាញនឹងចូលរួមក្នុងកម្មវិធីវិញ្ញាបនប័ត្រឌីជីថលសាកល្បងមួយនៅខែឧសភាខាងមុខ ហើយអាចនឹងរួចរាល់ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅត្រឹមខែមិថុនា ឆ្នាំ២០២១នេះ ។
គួរបញ្ជាក់ថា ប្រទេសអេស្ប៉ាញដែលពឹងផ្អែកលើវិស័យទេសចរណ៍ប្រមាណ១២%នៃផលិតផលក្នុងស្រុកសរុប (GDP) បានឈរលំដាប់លេខ៤នៃប្រទេសដែលទទួលរងប៉ះពាល់ដោយជំងឺកូវីដ-១៩ធ្ងន់ធ្ងរបំផុតក្នុងពិភពលោក ៕ ប្រភព៖ The Guardian

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner