រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញលើកទី២២ និងលេីកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ និងលេីកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក(រង)រដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបី ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយៈ online zoom meeting នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
កិច្ចប្រជុំនាព្រឹកនេះ ដើម្បីពិនិត្យ និងអនុម័តលើ៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ និងលើកទី២៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា និងខែមេសា និងសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត
៣- សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាការនានារបស់ក្រុមប្រឹក្សាខេត្ត:
- ការិយាល័យប្រជាពលរដ្ឋ
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
- គណៈកម្មាធិការលទ្ធកម្មខេត្ត
៤- បញ្ហាផ្សេងៗ៕ដោយ -រ៉ាវុធ