អាមេរិក​ឲ្យ​វ៉ាក់សាំង​កូ​វី​ដ​​ទៅឥណ្ឌា តម្លៃ​ជាង​១​០​០​លានដុល្លារ​ ​ស្មើនឹងជាង២០លានដូស

សហរដ្ឋអាមេរិកបាន​ប្រកាស​បញ្ជូន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ទៅ​ឲ្យ​ប្រទេស​ឥណ្ឌា​ចំនួន​ ជាង២០លានដូស​ មានតម្លៃជាង​១​០​០​លាន​ដុល្លារអាមេរិក ​ដើម្បី​ជួយ​ដល់​ឥណ្ឌា​ដែល​កំពុង​ដុនដាប​ខ្លាំង​លើ​បញ្ហា​ជំងឺ​កូ​វី​ដ​១​៩​ ​នេះ​បើ​តាម​សេត​វិ​មានប្រកាស​ ​នៅ​ថ្ងៃ​ទី​២​៩​ ​មេសា​ ​២​០​២​១​នេះ​។​

​សេចក្តីថ្លែង​ការ​របស់​សេតវិមាន​ថា​ ​ការ​ផ្គត់ផ្គង់​ដែល​នឹង​ចាប់ផ្តើម​បញ្ជូន​ដល់​ឥណ្ឌា​ ​នា​ថ្ងៃស្អែក​នេះ​ ​និង​បន្ត​ទៅ​ស​ប្តាហ៍​ក្រោយ​ទៀត​ន​ផះ ​រួម​ប​ញ្ជូ​ល​ទាំង​ម៉ាស៊ីន​អ៊ុក​ស៊ី​សែន​ ​១​០​០​០​គ្រឿង​ ​ម៉ា​ស​ N95 ​ចំនួន​១​៥​លាន​ម៉ាស់​ ​ឧបករណ៍​តេ​ស្ត​រហ័ស​ ​ចំនួន​១​លាន​ឈុត​ទៀត​ដែរ​។​

​គួរ​បញ្ជាក់​ថា​ ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើង​ដល់​ជាង​២​០​ម៉ឺន​នាក់​ហើយ​ ​គិត​ត្រឹម​ថ្ងៃនេះ​ ​ខណៈ​ដែល​ឥណ្ឌា​ខ្វះខាត​ខ្លាំង​ចំពោះ​គ្រែ​ព្យាបាល​ ​និង​ម៉ាស៊ីន​អ៊ុក​ស៊ី​សែន​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner