ក្រុម Manchester City យកឈ្នះម្ចាស់ផ្ទះ PSG នៅជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្របខ័ណ្ឌ Champions League

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមមេឃខៀវ Manchester City បានយកឈ្នះ ក្រុមម្ចាស់ផ្ទះ PSG ក្នុងលទ្ធផល ២:១ កាលពីយប់មិញ នៅជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League នាកីឡដ្ឋាន Parc des Princes ប្រទេសបារាំង ។


ក្រុម PSG បាននាំមុខ១គ្រាប់ ដោយកីឡាករ Marquinhos នៅនាទី១៥ នៅវគ្គទី១ ។ តែវគ្គទី២ កីឡាករ Kevin De Bruyne និង Riyad Mahrez រកបានម្នាក់មួយគ្រាប់ធ្វើអោយក្រុមមេឃខៀវ ឈ្នះ១ទល់២ ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League ក្រុមមេឃខៀវ Manchester City នឹងត្រូវបើកទ្វាកីឡដ្ឋាន Etihad Stadium ទទួលក្រុមអ្នកមានបារាំង PSG នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner