ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ២០គ្រួសារ តាមលំនៅឋាន ស្ថិតនៅ២ឃុំ ស្រុកបាទី ខេត្តតាកែវទទួលអំណោយ ពីលោកឧកញ៉ា គង់ ចាន់ដេត និងលោកជំទាវ

អត្ថបទដោយ៖
ធី ដា

តាកែវ៖ លោកឧកញ៉ា គង់ ចាន់ដេត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងមានការចូលរួមពី ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ ស្រុកបាទី អាជ្ញាធរមូលដ្ឋាន បានចែកជូនគ្រឿង ឧបភោគ បរិភោគដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក មានចំនួន ២០គ្រួសារ តាមលំនៅឋាន ស្ថិតនៅឃុំកណ្តឹង និងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដើម្បីចូលរួមជាមួយសម្តេចតេជោ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាលការលំបាកបងប្អូនប្រជាពលរដ្ឋពុងចត្តាឡីស័ក ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា គង់ ចាន់ដេត បានមាន ប្រសាសន៍សុំសូមសំណូមចំពោះបងប្អូនគ្រប់ៗគ្នាដែលបានកំពុង ធ្វើចត្តាឡីស័ក គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។ ដូច្នេះសូមប្រជាពលរដ្ឋមេត្តាអត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ទាំងអស់គ្នា ពិសេស ការអនុវត្តវិធានការ ៣ការពារ ៣កុំ និងការរក្សាអនាម័យ ឱ្យបាន ជាប់ជាប្រចាំ និងកុំជឿតាមការញោះញ៉ុង របស់ជនអគតិមួយចំនួន ។

លោកឧកញ៉ា បានជូនអំណោយ ក្នុងមួយគ្រួសារនិមួយៗ ទទួលបាន ថវិកា១០ម៉ឺនរៀល អង្ករ១បេ (៥០គីឡូក្រាម) មី២កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ១កេស ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner