គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជូនជំណឹងពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត សម្រាប់អាណត្តិទី ១
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីជូនជំណឹងមួយពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត សម្រាប់អាណត្តិទី ១ និងការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី ១ ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត។
យោងតាមសេចក្តីជូនដំណឹដងនេះបានបញ្ជាក់ថាអនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ សូមជម្រាបជូនដំណឹងជាសាធារណៈដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជ្រាបថា ៖
-ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត សម្រាប់អាណត្តិទី១ មានចំនួន ១៣ នាក់។
-កាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី ១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសមេត្តាជ្រាប៕ដោយ៖ ម៉ាដេប៉ូ