លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំង និងអជ្ញាធរ ដែលប្រចាំការតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវិដ-១៩ ទាំង ១០មណ្ឌលសកម្មភាព នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាលសួរសុខ ទុក្ខ ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ជូនបងប្អូនជាកម្លាំងចម្រុះកំពុងឈរជើងប្រចាំការនៅតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅសង្កាត់កោះអន្លង់ចិន ដែលមានមណ្ឌលសកម្មភាពទាំងអស់ចំនួន ១០មណ្ឌលសកម្មភាព ។

ក្នុងឱកាសនេះដែរ លោកជំទាវអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់កងកម្លាំង និងអជ្ញាធរ ដែលប្រចាំការនៅតាមមណ្ឌលនីមួយៗ ត្រូវបង្កើនការផ្សព្វផ្សាយ និងណែនាំ ពីវិធីការពារ និងទប់ស្កាត់ ការឆ្លងជំងឺកូវិដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត ព្រោះសព្វថ្ងៃជំងឺកូវិដ-១៩ កំពុងរីករាលដាល ។

លោកជំទាវអភិបាលរងខេត្ត បានបន្តថា ចំពោះបងប្អូនណាដែលប្រកបរបរនៅផ្សារដើមគរ គឺត្រូវតែយកសំណាក់ និងក្រោយពេលដែលយកសំណាក់រួម គឺមិនអនុញ្ញាតអោយពួកគាត់ចេញក្រៅ ឬទៅកន្លែងផ្សេងៗនោះទេ គឺត្រូវអោយពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ ដោយរងចាំលទ្ធផលចេញមកពីការយកសំណាក់ ។

ក្នុងឱកាសនោះ លោកជំទាវអភិបាលរងខេត្ត ក៏បានជំរុញ និងផ្សព្វផ្សាយ អោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវិដ-១៩ អោយបានគ្រប់គ្នា និងបានអោយអជ្ញាធរមូលក្នុងមូលដ្ឋាន ចុះស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដើម្បីអោយក្រុមការងារបានជួយឧបត្ថម្ភដល់ពួកគាត់ ។

សូមបញ្ជាក់ថា ក្នុងសង្កាត់កោះអន្លង់ចិន មានមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវិដ-១៩ ចំនួន ១០មណ្ឌល ក្នុងមួយមណ្ឌល ទទួលបាន អង្ករ ៥០គីឡូក្រាម មី ២កេស ម៉ាស់ ២ប្រអប់ ជែលលាងដៃ ១០ដប និងថវិកា ១០ម៉ឺនរៀល ៕ (រដ្ឋបាលខេត្តកណ្តាល)

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner