មន្ត្រីជំនាញ និងអាជ្ញាធរក្រុង ចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំ ផ្សារបឹងកុក និងផ្សារសាមគ្គី ស្ថិតនៅក្រុងកំពង់ចាម តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល និងកាត់ផ្ដាច់នូវខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នងសហគមន៍
អត្ថបទដោយ៖
វុទ្ធី រតនា
នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់មន្ត្រីជំនាញ និងអាជ្ញាធរក្រុង ចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំ ផ្សារបឹងកុក និងផ្សារសាមគ្គី ស្ថិតនៅក្រុងកំពង់ចាម តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល និងកាត់ផ្ដាច់នូវខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នងសហគមន៍ ។
សូមពុកម៉ែ បងប្អូនយើង បង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ “៣ការពារ និង៣កុំ” និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។