កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បន្តប្រើប្រាស់កម្លាំងដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ តំបន់ក្រហម ទាំងនៅភ្នំពេញ និងខេត្តព្រះសីហនុ

អត្ថបទដោយ៖
ធី ដា

យោងតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានប្រើប្រាស់កម្លាំងចំនួនរួម៤៤០នាក់ និងរថយន្ត៥១គ្រឿង នៅរាជធានីភ្នំពេញ ក្នុងការរៀបចំដឹកជញ្ជូនអង្ករចំនួន ១៩២.៥តោន មី៧.៧០០កេសតូច ត្រីខចំនួន ៧៧០កេសធំ ទឹកស៊ីអីវចំនួន ៧.៧០០យួរ និងទឹកត្រីចំនួន ៧.៧០០ យួរ ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ តំបន់ក្រហមទាំងនៅភ្នំពេញ និងខេត្តព្រះសីហនុ។

ជាមួយគ្នានេះឯកឧត្តម នាយឧត្តមសេនីយ៍កិត្តបណ្ឌិត ក៏បានបញ្ជាឲ្យកម្លាំងបញ្ជាការដ្ឋានអង្គរក្សមួយផ្នែកទៀត ដឹកជញ្ជូនលើកអង្គរចំនួន ៥០តោន ទៅស្រុកឧតុង្គ យកទៅចែកជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ នៅក្នុងតំបន់បិទខ្ទប់ធ្វើចត្តាឡីស័កផងដែរ។

ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌទាំង១៤ បានសហការយ៉ាងល្អជាមួយបញ្ជាការដ្ឋានអង្គរក្ស ដើម្បីចែកជូនស្បៀង និងលើកជូនទៅប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពាញ ក្នុងអំឡុងពេល នៃការបិទខ្ទប់ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។

កម្លាំងរបស់បញ្ជាការដ្ឋានមួយចំនួនទៀត ក៏បានជួយរៀបចំ គ្រែ និងសម្ភារផ្សេងៗទៀត នៅកន្លែងធ្វើចត្តឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ នៅស្តាតអូឡាំពិកផងដែរ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner