បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទទួលអំណោយពីសំណាក់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា បានចាត់អោយឯកឧត្តម ឆារស៍ វ៉ាន់, ឯកឧត្តម សៅ ភិរុណ និង លោក ជិន ប៊ុនធឿន ព្រមទាំងក្រុមការងារជាតំណាង នាំយកអំណោយមានជាអង្ករ គ្រឿងបរិភោគបរិភោគជាច្រើនមុខ និងថ្នាំពេទ្យមួយចំនួនយកទៅចែកជូនបងប្អូនកំលាំងប្រចាំការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល ។

ក្នុងពិធីនេះដែរ ឯកឧត្តម ឆារស៏ វ៉ាន់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ ហ៊ុន ម៉ាណានិងឯកឧត្តម ឌី វីជ្ជា ជូនដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ក៏ដូចជាបងប្អូនកងកំលាំង ។ លោកជំទាវ និង ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះបងប្អូនកងកំលាំងដែលបានចំណាយទាំងកំលាំងកាយចិត្ត មិនគិតពីការនឿយហត់ ឈរជើងតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលអោយខាងតែបាននូវការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយអោយបាននូវការរីករាលដាលនូវមេរោគកូវីដ-១៩ដ៏កាចសាហាវនេះចូលក្នុងសហគមន៍តទៅទៀត ។

ស្ថិតក្នុងបរិយាកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍គោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវទឹកចិត្តដ៏ប្រពៃរបស់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា ដែលតែងតែយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កងកំលាំង ពិសេស លោកបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនៅពេលនេះ។
សូមលោកទាំងពីរទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងខ្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា អោយកាន់តែរីកចម្រើន ថ្កុំថ្កើនតទៅមុខទៀត ។

អំណោយដែលប្រគល់ជូននៅពេលនេះរួមមាន៖
១-អង្ករ ២០ តោន
២-ត្រីខ ១០០កេស ស្មើ ១០,០០០កំប៉ុង
៣-មី ៥០កេស ស្មើ ៣០០កេសតូច
៤-ភេសជ្ជប៉ូវកំលាំង carabao ៥០០កេស
៥-ប៊ីចេង ៧៥គីឡូ
៦-អំបិល ៧៥គីឡូ
៧-ទឹកត្រី ៣០យួរ ស្មើ ១៨០ដប
៨- ទឹកស៊ីអុីវ ៣០យួរ ស្មើ ១៨០ដប
៩-ទឹកសុទ្ធ ARUNA ៥០០កេស
១០-ម៉ាស់ ៥កេសធំ មាន ២៥០ប្រអប់ ស្មើ ១២,៥០០ម៉ាស់
១១-ថ្នាំពេទ្យ ៥កេសធំ ស្មើ ៤០០ប្រអប់តូច ។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner