ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក តែងតែគិតគូពីសុខទុក្ខប្រជាជន និងយុវជនក្នុងគ្រប់កាលៈទេសៈ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ទៅចែកជូនសមាជិក សមាជិកា គ្រួសារស.ស.យ.ក ខណ្ឌជ្រោយចង្វារ សរុបចំនួន ១៤៥ គ្រួសារ មកពី៥សង្កាត់ ដែល កំពុង ជួប ការ ខ្វះខាត ស្បៀង អាហារ ក្នុង កំឡុងពេល ដែល រាជធានីភ្នំពេញ ត្រូវ បាន អនុវត្ត វិធានការ បិទខ្ទប់ ដេីម្បី ទប់ស្កាត់ ការ បន្ត រីក រាលដាល នៃ ជំងឺ កូវីដ -១៩ សំដៅ បិទបញ្ចប់ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ក្នុង សមាជិកម្នាក់ៗទទួលបានអង្ករចំនួន២០គីឡូ មី០១កេសតូច ទឹកស៊ីអ៉ីវ០១យួរ និងត្រីខកំប៉ុង០១យួរ ដើម្បីជួយសម្រួលដល់ជីវភាព ប្រចាំ ថ្ងៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ។

ជា ការ ឆ្លើយ តប ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា ស.ស.យ.ក ខណ្ឌ ជ្រោយ ចង្វារ បានសម្តែងនូវ សេចក្ដី គោរពថ្លែង អំណរគុណ ដល់ ឯកឧត្តម ប្រធាន ព្រមទាំង ក្រុម ការងារ ទាំងអស់ ដែល តែងតែ យក ចិត្ត ទុកដាក់ ចំពោះ បងប្អូន ក្រុមគ្រួសារ ស.ស.យ. ក គ្រប់ រូប គ្រប់ កាលៈទេសៈ ដែលបានផ្តល់ នូវ កម្លាំង ចិត្ត និង ភាព កក់ក្តៅ ដ៏ធំធេង ពីសំណាក់ ថ្នាក់ ដឹក នាំ ។ការណ៍នេះ ធ្វើឱ្យសមាជិកទាំងអស់ ប្តេជ្ញា បន្តរក្សាគោល ជំហរ និងឆន្ទះ ដ៏ មុះមុត ក្នុងការ ចូល រួម គ្រប់ សកម្មភាព ជាពិេសសរួមគ្នាជាធ្លុងមួយក្នុងបេសកកម្មនាំនាវាកម្ពុជាឆ្ពោះទៅការបិទបញ្ចប់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុង ស្មារតី ខ្មែរ តែមួយ អនាគត តែមួយ ដេីម្បី បុព្វហេតុ ជាតិ មាតុ ភូមិ និង ប្រជាជន ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner