អាជ្ញាធរស្រុកកំពង់ត្រឡាចចុះបាញ់ថ្នាំសម្លាប់មេរោគនៅ ផ្សារសាលាលេខ៥ និងអប់រំផ្សព្វផ្សាយ អំពីវិធានការការពារ បន្ទាប់រកឃើញអាជីវករផ្សារនេះមានវិជ្ជមានជំងឺកូវី-១៩ កាលពីពេលកន្លងទៅ

ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីពេទ្យបង្អែកស្រុក នៅថ្ងៃទី២៩មេសា២០២១នេះ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅ ផ្សារសាលាលេខ៥ និងបន្តធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩។

នៅក្នុងឱកាសនេះដែរ លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច់ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក៍ដូចជាអាជីវកទាំងអស់សូមចូលរួមទប់ស្កាត់ទាំងអស់គ្នានូវចម្លងមេរោគកូវីដ-១៩ ដែលជាមេរោគមួយដ៏កាចសាហាវ  ជាពិសេសអនុវត្តអោយបាននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្តអោយបានត្រឹមត្រូវតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីគឺ៣ការពារ និង៣កុំ អោយបានជាប់ជាប្រចាំ។

គួររំលឹកថា ផ្សាសាលាលេខ៥ ត្រូវបានអាជ្ញាធរខេត្តនិងស្រុក បិទបណ្តោះអាសន្ន កាល ព្រឹកថ្ងៃទី២៤មេសា២០២១កន្លងទៅ ក្រោយពីបានរកឃើញបងប្អូនអាជីវកលក់មាស៤នាក់ កើតមានវិជ្ជមានកូវីដ-១៩ មកដល់ពេលនេះមានរយះពេល៥ថ្ងៃហើយ ។

អភិបាលស្រុកកំពង់ត្រឡាច លោក ឈឹមវុទ្ធា បានអោយដឹងនៅរសៀលថ្ងៃនេះថា កាលកំណត់នៃការបើកផ្សារសាលាលេខ៥អោយដំណើរការលកដូរឡើងវិញនោះ មិនដឹងច្បាស់ទេ ព្រោះអ្នកដែលមានវិជ្ជមានកូវិដ-១៩ កំពង់ធ្វើចត្តាឡីសក័នៅខេត្តកំពង់ឆ្នាំងនៅឡើយទេហើយបើមិនមានអ្វីប្រែប្រួលនោះទេគ្រប់១៤ថ្ងៃនិងអាចលក់ដូបានដូចជានៅផ្សាពង្រដែរហើយ ។

មកដល់ពេលនេះអាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញបានធ្វើការបិទទីតាំងមួយចំនួនមាន. ឃុំឆ្នុកទ្រូ. ភូមិព្រះរាមរង្សី  .ឃ្លីនិចឯកជនផ្សាឆ្នាំង វត្តភ្នំយោង. ផ្សារព្រៃខ្មែរ. ផ្សារសាលាលេខ៥ផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner