ភូមិចំណោតរាម នៅព្រៃនប់ មានអ្នកឆ្លងកូវីដ១៩ ចំនួន១៨៧នាក់ (Video Inside)

ភូមិមួយនៅក្នុងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ មានអ្នកឆ្លងកូវីដ១៩ ចំនួន១៨៧នាក់។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងជម្ងឺកូវីដ១៩ទាំង១៨៧នាក់នោះ រស់នៅក្នុងភូមិចំណោតរាម, ឃុំបិតត្រាង នៃស្រុកព្រៃនប់។ អ្នកឆ្លងកូវីដ ក្នុងភូមិចំណោតរាមនោះ គឺជាអាជីវករ និងប្រជាពលរដ្ឋដែលស្នាក់នៅក្នុងភូមិនោះ។

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋដែលប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ក្នុងភូមិចំណោតរាមនោះ ត្រូវប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កនៅ លំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល។

យោងតាមក្រសួងសុខាភិបាល ខេត្តព្រះសីហនុ មានអ្នកឆ្លងដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យនាពេលនេះ ចំនួន១ពាន់២នាក់។

https://www.youtube.com/watch?v=JdAaMB0t8D8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner