ខេត្តព្រះសីហនុ បណ្តេញជនជាតិចិន ដែលផ្គើនកាតព្វកិច្ចពាក់ម៉ាស់ ចេញពីកម្ពុជា (Video Inside)

នៅក្នុងខេត្តព្រះសីហនុដដែល ជនជាតិចិនម្នាក់ដែលផ្គើននឹងកាតព្វកិច្ចពាក់ម៉ាស ត្រូវរដ្ឋបាលខេត្តព្រះ សីហនុ បានបណ្ដេញចេញពីកម្ពុជា។

យោងតាមរដ្ឋបាលខេត្តព្រះសីហនុថ្ងៃទី២៩មេសា អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើការបណ្តេញចេញជនជាតិចិនម្នាក់ និងថែមទាំងមិន អនុញ្ញាតឱ្យចូលទឹកដីប្រទេសកម្ពុជាជារៀងរហូត។

ការត្រៀមបណ្ដេញចេញនោះ បន្ទាប់ពីជនជាតិចិនរូបនោះ ត្រូវគេរាយការណ៍ថា បានផ្គើននឹងបំរាមណែនាំ និងមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។

https://www.youtube.com/watch?v=hZOt4qAk7BM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner