អង្គការ NATO បញ្ជាក់ថា ការដកទ័ពពីប្រទេសអាហ្វហ្គានីស្ថានបានចាប់ផ្តើមហើយ

ប៊ែលហ្ស៊ិក៖ មន្ត្រីសម្ព័ន្ធមិត្តនៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា អង្គការ NATO បានចាប់ផ្តើមដកបេសកកម្មរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានហើយ ក្រោយការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីនាំយកកងទ័ពអាមេរិកត្រឡប់មកកាន់មាតុប្រទេសវិញ ។
មន្រ្តីអង្គការ NATO បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា សម្ព័ន្ធមិត្ត NATO បានសម្រេចចិត្តកាលពីពាក់កណ្តាលខែមេសានេះ ដើម្បីចាប់ផ្តើមដកកងកម្លាំងបេសកកម្មគាំទ្រសេចក្តីសម្រេចចិត្តនៅថ្ងៃទី១ ខែឧសភាខាងមុខ ហើយការដកនេះបានចាប់ផ្តើមហើយ ខណៈការដកនេះ នឹងដំណើរការតាមលំដាប់លំដោយ មានការសម្របសម្រួល និងប្រុងប្រយ័ត្ន ។ ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីពេលវេលាកំណត់ដកទ័ពឱ្យអស់ មន្ត្រីរូបនោះនិយាយថាការវាយប្រហារណាមួយរបស់ពួកតាលីបង់ ក្នុងអំឡុងពេលកំពុងដកទ័ពនឹងត្រូវឆ្លើយតបវិញដោយកម្លាំង… យើងគ្រោងនឹងបញ្ចប់ការដកទ័ពរបស់យើងក្នុងរយៈពេលពីរបីខែទៀត ។
សូមបញ្ជាក់ថា សមាជិកនៃសម្ព័ន្ធមិត្តដែលគាំទ្រដោយសហរដ្ឋអាមេរិកបានយល់ព្រមក្នុងខែមេសានេះ ដើម្បីបញ្ចប់បេសកម្មដែលមានកម្លាំង៩ពាន់៦រយនាក់របស់ពួកគេនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីលោក ចូ បៃដិន បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមយូរបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ៕ ប្រភព៖ AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner