ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បាននាំយកទឹកបរិសុទ្ធ និងភេស្ជជៈ ដែលជាអំណោយ​របស់​ឯកឧត្តម ហ៊ុន ម៉ានី ចែកជូនបងប្អូនកងកម្លាំង និងប្រជាការពារ។

អត្ថបទដោយ៖
ជា សេឌី

ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាននាំយកទឹកបរិសុទ្ធ និងភេស្ជជៈ ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចែកជូនបងប្អូនកងកម្លាំង និងប្រជាការពារ ដែលបាននិងកំពុងប្រចាំការក្នុងស្មារតីទទួលខុសត្រូវខ្ពស់​ក្នុងការថែរក្សាការពារតំបន់បិទខ្ទប់នៅតាមបណ្តាទីតាំងនានាក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ សំដៅរក្សាការពារឱ្យបាននូវសុខសុវត្ថិភាព និងអាយុជីវិតដែលបង្កឡើងដោយជំងឺកូវីដ-១៩។

ការរួមចំណែករបស់ក្រុមគ្រួសារយុវជនជាមួយកងកម្លាំងគឺដើម្បីជាការលើកទឹកទឹកចិត្ត និងបង្ហាញឱ្យឃើញនូវភារតភាព និងស្មារតីជាធ្លុងមួយជាមហាគ្រួសារខ្មែរក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅការបញ្ចប់ជំងឺកូវីដ-១៩នាពេលឆាប់ៗខាងមុខ ហើយបង្កលក្ខណៈឱ្យប្រជាជនមានការស់នៅ និងការប្រកបរបរទទួលទានមានដំណើរជាប្រក្រតីភាពឡើងវិញ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner